ការដកស្រង់សង្កថា ក្នុងពិធីបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៦
សង្រ្កាន្ត គឺជាកម្មវិធីរបស់យើងទាំងអស់គ្នា តាំងពីពេលទទួលទេវតានៅវេលាម៉ោង ៨ យប់មិញនេះ រហូតមកដល់ពេលនេះ មានរយៈពេល ១២ ម៉ោង ១៥ នាទី រួចមកហើយ។ សង្ឃឹមថា ព្រះនាង មណ្ឌាទេវី នឹងបីបាច់យើងទាំងអស់គ្នានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងទេវតាថ្មី ដែលផ្លាស់វេនក្នុងមួយឆ្នាំម្ដង យើងក៏មិនភ្លេចនឹកទៅដល់ទេវតាដែលថែទាំជាអចិន្ត្រៃយ៍ចំពោះយើង នោះគឺភូមិទេវតា រុក្ខទេវតា អាកាសទេវតា ទេវតាដែលថែរក្សាប្រាង្គប្រាសាទអង្គរ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ ដែលនឹងតាមជួយបីបាច់ថែរក្សាយើងទាំងអស់គ្នាជាបន្តទៀត រួមជាមួយនឹងទេវតាឆ្នាំថ្មី។ សង្ឃឹមថា អាកាសទេវតាឆ្នាំនេះ នឹងកាត់បន្ថយនូវកំដៅមួយចំនួន ដើម្បីបង្កបរិយាកាសសប្បាយរីករាយទៅដល់ប្រជាជនកម្ពុជា ដែលកំពុងសិ្ថតនៅក្រោមរលកកំដៅដ៏ក្ដៅ រួមជាមួយនឹងបណ្ដាប្រទេសជិតខាង …។ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលបានចូលមកដល់ជាង ១២ ម៉ោងនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ និងភរិយា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងពីទីនេះ ជូនពរ ថ្វាយព្រះពរជូនព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រគេនពរចំពោះសម្ដេចសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិក្នុង និងក្រៅប្រទេស … Continue reading ការដកស្រង់សង្កថា ក្នុងពិធីបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៦
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed